ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងប្រៃសណីយ៍ សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួន ២ក្រុមហ៊ុន

    BY Khmernote Media May 6, 2022
    ក្រសួងប្រៃសណីយ៍ សម្រេចលុបអាជ្ញាបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ ចំនួន ២ក្រុមហ៊ុន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការលុបអាជ្ញាបណ្ណសេវាបញ្ជើឆាប់រហ័សអន្តរជាតិ របស់ប្រតិបត្តិករប្រៃសណីយ៍ចំនួន ២ក្រុមហ៊ុន។

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ថ្មីៗនេះ ក្រសួងបានសម្រេចលុបអាជ្ញាធរបណ្ណសេវាបញ្ញើឆាប់រហ័សអន្តរជាតិរបស់ក្រុមហ៊ុនចំនួន ២ ដែលបានដាក់ពាក្យស្នើសុំឈប់ធ្វើអាជីវកម្មរួមមាន៖

    -ក្រុមហ៊ុន PHNOM PENH SORYA DEKCUNCHOUN NAKDAMNOEUR CO.,LTD និង
    -ក្រុមហ៊ុន ALADDIN EXPRESS CO.,LTD.។

    ក្នុងនោះដែរ ក្រសួងក៏បានណែនាំឲ្យប្រតិបត្តិករទាំងអស់ខាងលើ ឲ្យបំពេញកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជន ស្របច្បាប់ និងបទបប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយថាហេតុពាក់ព័ន្ធនឹងមានលុបអាជ្ញាបណ្ណនេះ។

    កន្លងមក ក្រសួងបានណែនាំដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ ឲ្យគោរពតាមច្បាប់ស្ដីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក៏ប៉ុន្តែមានប្រតិបត្តិករមួយចំនួននៅតែមិនអនុវត្ត ឬអនុវត្តមិនទាន់បានពេញលេញស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាបណ្ណនៅឡើយ។ ដូចនេះ ក្នុងករណី ប្រតិបត្តិករណានៅតែបន្តគេចវេសមិនអនុវត្តតាមច្បាប់ និងមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ ប្រតិបត្តិករនោះនឹងត្រូវប្រឈមនឹងការព្យួរអាជ្ញាបណ្ណជាបណ្ដោះអាសន្ន ឬលុបអាជ្ញាបណ្ណ ៕

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    Share This Post: