ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសពិសេស! រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើសរើសក្របខណ្ឌទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាស

    BY Khmernote Media May 7, 2022
    ឱកាសពិសេស! រាជរដ្ឋាភិបាលអនុញ្ញាតឱ្យជ្រើសរើសក្របខណ្ឌទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាស

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២២ បានចេញសេចក្ដីសម្រេច ស្ដីពីការជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាស។

    រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួចការពារអាកាសរយៈកំពង់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

    រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្ដីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    Share This Post: