ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រឡងប្រជែង និងសម្ភាសន៍ផ្ទាល់មាត់ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៧០នាក់

    BY Khmernote Media May 7, 2022
    អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រឡងប្រជែង និងសម្ភាសន៍ផ្ទាល់មាត់ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៧០នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងប្រជែង និងការធ្វើសម្ភាសន៍ផ្ទាល់មាត់ ដើម្បីជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាស នៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

    អគ្គនាយកដ្ឋានពន្ធដារ សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលមានរាយនាមក្នុងបញ្ជីរាយនាមបេក្ខជន ដែលមានសិទ្ធចូលរួមប្រឡងប្រជែងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៧០នាក់ សម្រាប់ចុះអនុវត្តការងារអង្កេតសហគ្រាសនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យជ្រាបថា អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំការប្រឡងប្រជែង និងធ្វើតេស្តសម្ភាសន៍ផ្ទាល់មាត់ តាមកាលបិច្ឆេទ ពេលវេលា​ និងទីកន្លែងកំណត់ដូចខាងក្រោម៖

    ប្រភព​៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

    Share This Post: