ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    និយ័តករគណនេយ្យនិងសវនកម្ម ចេញសេចក្ដីណែនាំស្ដីអំពីការបង្កកទ្រព្យសម្បត្តិបុគ្គលរាយការណ៍ សម្រាប់វិស័យគណនេយ្យ និងសវនកម្ម

    BY Khmernote Media May 11, 2022
    និយ័តករគណនេយ្យនិងសវនកម្ម ចេញសេចក្ដីណែនាំស្ដីអំពីការបង្កកទ្រព្យសម្បត្តិបុគ្គលរាយការណ៍ សម្រាប់វិស័យគណនេយ្យ និងសវនកម្ម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករគណនេយ្យនិងសវនកម្ម បានចេញសេចក្តីណែនាំ ស្ដីពីការរាយការណ៍អំពីការបង្កកទ្រព្យសម្បត្តិបុគ្គលរាយការណ៍ សម្រាប់វិស័យគណនេយ្យ និងសវនកម្ម។

    និយ័តករគណនេយ្យ និងសវនកម្ម សូមធ្វើការណែនាំ ឲ្យបានជ្រាបថា ក្នុងករណីដែលក្រុមហ៊ុនគណនេយ្យ ដែលជាបុគ្គលរាយការណ៍ ឬបុគ្គលទទួលបន្ទុករាយការណ៍បានពិនិត្យឃើញមានសកម្មភាពការធ្វើហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដូចបានចែងក្នុងច្បាប់នេះ និង/ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសូមរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបង្កកតាមអំណាចនៃសេចក្ដីសម្រេចរបស់តុលាការ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការ ទៅលើទ្រព្យសម្បត្តិដែលបង្កកតាមអំណាចនៃសេចក្ដីសម្រេចរបស់តុលាការ និងរាល់ការប៉ុនប៉ងធ្វើប្រតិបត្តិការទៅលើទ្រព្យសម្បត្តិដែលបានបង្កកនោះ តាមមាត្រា១២ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

    ទន្ទឹមនឹងនេះ ចំពោះជនបង្គោលដែលជាតំណាងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ត្រូវរាយការណ៍តាមទម្រង់ដូចបានកំណត់នៅក្នុងឧបសម្ព័ន្ធដែលមានភ្ជាប់ជាមួយសេចក្ដីណែនាំនេះ ឬអាចទាញយកទម្រង់បាននៅគេហទំហំអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (https://www.nbc.org.kh/cafiu/laws_and_prakas.html) និងបញ្ជូនទៅអង្គភាពស៊ើបការន៍ហិរញ្ញវត្ថុកម្ពុជាតាមមាត្រា១២ នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕

    ប្រភព៖ និយ័តករគណនេយ្យនិងសវនកម្ម Accounting and Auditing Regulator

    Share This Post: