បច្ចេកវិទ្យា

ដោយសារមានគេឌឺខ្លាំងពេក មេធំរបស់ក្រុមហ៊ុន Samsung និយាយមួយឃ្លាយ៉ាងខ្លីថា “មុន រឺក្រោយមិនមែនជារឿងសំខាន់ឡើយ” 

BY
Khmernote Media
March 1, 2018

កំឡុងពេលសន្និសីទសារព័ត៌មានក្នុងព្រឹត្តិការណ៍ MWC 2018 លោក DJ Koh ថ្នាកដឹកនាំកំពូលរបស់ក្រុមហ៊ុន Samsung បានលើកឡើងមួយឃ្លាថា ក្រុមហ៊ុន Samsung នឹងមិនចាប់អារម្មណ៍លើរឿងមុន រឺក្រោយឡើយទាក់ទងទៅនឹងមុខងារទាំងឡាយដែលខ្លួនមាន។ មួយវិញទៀត Samsung ទទួលបានពាក្យថាដំបូងគេនេះច្រើនដងណាស់មកហើយក្នុងប្រវត្តិសាស្ត្រ ដូចនេះសម្រាប់បច្ចុប្បន្ន គឺគ្រាន់តែជាការផ្លាស់ប្ដូរប៉ុណ្ណោះ។ ដូចគ្នាទៅនឹង Galaxy S9 ដែលទើបនឹងប្រកាសចេញនេះដែរ គឺមិនសូវមានអ្វីដែលថ្មី រឺដំបូងបង្អស់ឡើយ ប៉ុន្ដែសម្រាប់អនាគតស្មាតហ្វូនរបស់ Samsung នឹងមានការអភិវឌ្ឍច្រើនជាជាងការបង្កើតថ្មី។

ជាការពិតណាស់ ទីបំផុតក្រុមហ៊ុន Samsung បានសម្រេចប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល S របស់ខ្លួនហើយ នោះគឺ Galaxy S9 និង Galaxy S9+។ ស្របពេលជាមួយគ្នានោះ លោក DJ Koh ក៏បានលើកឡើងនូវប្រសាសន៍មួយចំនួន ដែលអាចនឹងធ្វើឲ្យអ្នកដែលតែងចម្អក រឺឌឺដងដល់ក្រុមហ៊ុនខ្លួន មានការភ្ញាក់ខ្លួន និងអៀនខ្មះផងដែរ។

លោកបានលើកឡើងថា “យើងបានធ្វើឲ្យមនុស្សជាច្រើនលើពិភពលោកជឿទុកចិត្ត និងជាប់ចិត្តស្រលាញ់នូវអ្វីដែលយើងធ្វើ។ ក្រៅពីនេះ យើងក៏ធ្លាប់ទទួលបាននូវពាក្យថាដំបូង ជាក្រុមហ៊ុនដំបូង ឧស្សាហកម្មដំបូង លើពិភពលោក មិនតិចដងដែរ។ អ្វីដែលសំខាន់គឺមិនមែនពាក្យដំបូងនេះឡើយ គឺការច្នៃប្រឌិត គំនិតថ្មី និងគុណភាពទៅវិញទេ។” លោកបានបន្ថែមថា “ពាក្យថាដំបូង មិនសំខាន់ទៀតឡើយសម្រាប់ពេលបច្ចុប្បន្ន ហើយយុទ្ធសាស្ត្ររបស់ពួកយើង គឺផ្ដល់ជូននូវអ្វីដែលអតិថិជនជឿទុកចិត្ត មានអត្ថន័យ និងមានតម្លៃផងដែរ។”

Fu

ប្រភព៖ androidauthority

Share This Post: