ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសពិសេស! ក្រសួងអប់រំ ផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន០៥កន្លែង ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែមិថុនា

    BY Khmernote Media May 11, 2022
    ឱកាសពិសេស! ក្រសួងអប់រំ ផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន០៥កន្លែង ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ផុតកំណត់ទទួលពាក្យថ្ងៃទី២០ ខែមិថុនា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចជូនដំណឹងស្ដីពីការផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិត របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) ដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជាសម្រាប់ឆ្នាំ២០២២។

    សម្រាប់ឆ្នាំ២០២២នេះ ក្រោមកម្មវិធី “សហប្រតិបត្តិការត្រីភាគីថៃ-ស៊ុយអែត” ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) បានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិនៃប្រទេសថៃ ស្ថានទូតស៊ុយអែតប្រចាំនៅប្រទេសថៃ និងកម្មវិធីវិទ្យាសាស្ត្រអន្តរជាតិនៃសាកលវិទ្យាល័យ Uppsala នឹងផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន០៥កន្លែងលើមុខជំនាញ៖ គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា ដល់មន្ត្រីរាជការ និងនិស្សិតមកពីប្រទេស CLMV បង់ក្លាដែស ប៊ូតង់ នេប៉ាល់ និងស្រីលង្កា ដោយសិក្សារយៈពេល ០២ឆ្នាំក្នុងប្រទេសថៃ និង០១ឆ្នាំក្នុងប្រទេសស៊ុយអ៊ែត។

    បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវបំពេញសំណុំបែបបទស្នើសុំអាហារូបករណ៍នេះ រួចបញ្ជូនដោយផ្ទាល់ទៅស្ថានទូតថៃប្រចាំកម្ពុជា ឲ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជន បេក្ខនារី អាចចូលមើលក្នុងគេហទំព័របស់National Research Council of Thailand (NRCT) តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

    – សម្រាប់ព័ត៌មានបន្ថែម៖ https://nriis.nrct.go.th
    – ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២

    ប្រភព៖ MoEYS Cambodia

    Share This Post: