ព័ត៌មានជាតិ
ជួយចែករំលែកផង! ករណី “បាត់ក្មួយស្រី” អាយុ ១៤ឆ្នាំ ចេញពីផ្ទះជាមួយម៉ូតូមួយគ្រឿងមិនឃើញត្រឡប់មកវិញ
BY Khmernote Media
May 11, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី “បាត់ក្មួយ” កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នាម៉ោងប្រហែល ១៨៖០០ នាទី ឈ្មោះ ស៊ឹម សុធារ័ត្ន អាយុ ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៃវិទ្យាល័យទឹកល្អក់ បានចេញពីផ្ទះជាមួយម៉ូតូចំនួន ០១គ្រឿងម៉ាក Honda Zoomer-X ពណ៌ក្រហម-ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GU-6302 ត្រូវបាននគរបាលអន្ដរាគមន៍ និងជួយផ្សព្វផ្សាយស្វែងរក ក្រោយពូរបស់ក្មេងស្រីបាត់ខ្លួនរាយការណ៍មកកាន់លេខ ១១៧ ។

នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅផ្ទះលេខ ៣២ ផ្លូវរថភ្លើង ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕



ប្រភព៖ Hotline 117