មានរឿងអី? បេក្ខជនហ្គេតប៊ីអាយដលជើងខ្លាំងសប្តាហ៍នេះ បែរជាយំផ្តាំផ្ញើរទៅបេក្ខជនដែលចាកចេញកាលពីសប្តាហ៍មុន
- BY
- Liny Chan
- May 12, 2022
សប្តាហ៍នេះបេក្ខជនទាំងអស់គ្នាប៉ះលើ វិញ្ញាសាររាំជាវិញ្ញាសារដែលបេក្ខជនគ្រប់គ្នាតែងតែនិយាយថាពិបាក ប៉ុន្តែកម្មវិធី GATSBY DIOL តម្រូវអោយបេក្ខជនទាំងអស់ចេះគ្រប់ វិញ្ញាសារ ។
យ៉ាងណាមិញ សម្រាប់ Special Judge ក្នុងសប្តាហ៍នេះគឺ ប៊ែង ដែលជា Main Dance និងជាប្រធានក្រុមមកពីក្រុម ERIZ ដែលនឹងចូលខ្លួនមកបង្វឹក បេក្ខជន ទាំងអស់គ្នា។


ក្នុងការ Trainee បេក្ខជនភាគច្រើនមានការលំបាកក្នុងការរាំព្រោះតែនេះជាលើកទីមួយសម្រាប់ពួកគេ ប៉ុន្តែបន្ទាប់ពីទទួលបានការបង្វឹក Basic នៃក្បាច់រាំ និងបទពិសោធន៍ខ្លះៗរបស់ Judge នីកូ និង Special Judge ហើយ បេក្ខជនទាំងអស់គ្នាស្គាល់ពី Basic នៃការរាំបានច្រើន កម្មវិធី GATSBY IDOL បានជ្រើសរើសយកបទ 4:AM របស់ក្រុម ERIZ ដែលមានក្បាច់រាំរស់រវើកនិងពោរពេញទៅដោយថាមពល ធ្វើអោយ បេក្ខជនមួយចំនួនមានកាន់តែមានឧបសគ្គ។



អ្វីដែលធ្វើអោយគណៈកម្មការភ្ញាក់ផ្អើលគឺ បេក្ខជនដែលគ្មាន Basic ក្នុងការរាំសោះ បែរជាអាចបង្កើតក្បាច់ទាក់ចិត្តគណៈកម្មការបានដូចជា ឡាក់ និង ម៉ារ៉ូ ជាដើម សម្រាប់ មីន និង វីរៈ សប្តាហ៍នេះពិតជាធ្វើបានល្អមែនទែន រហូតទទួលបានការសរសើរពី គណៈកម្មការទាំង ៤រូប
ទស្សនាការសម្តែងរបស់បេក្ខជននីមួយៗ ៖









ជាចុងក្រោយនៃកម្មវិធីក្នុងសប្តាហ៍នេះ មីន ភ្លាមៗមីនបានយំដោយសារតែរំជួលចិត្តព្រោះមីន បានសម្រេចតាមពាក្យសន្យាជាមួយ ហ៊ុយ ថាវិញ្ញារាំ មីនត្រូវតែយកជ័យលាភីអោយបាន។




សប្តាហ៍ក្រោយជា វគ្គ Semi Final ដែលកម្មវិធីនឹងជម្រុះ បេក្ខជន ៣នាក់ តែម្តង ចង់ដឹងថា តើបេក្ខជនទាំង ១០ រូប
ប៉ះលើ វិញ្ញាសារអ្វីហើយពិបាកដល់កម្រិតណា ?
រង់ចាំតាមដានទស្សនាកម្មវិធី GATSBY IDOL វគ្គ Semi Final ដែលនិងចាក់ផ្សាយនៅថ្ងៃ សៅរ៍ ទី ១៤ ខែ ឧសាភា
វេលាម៉ោង ៧:៣០នាទីយប់ទាំងអស់គ្នា !
- Share This Post:






