ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើប្រទះឃើញក្មេងប្រុសទាំងពីរនេះ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់! “បាត់កូនប្រុស” ចេញពីរៀន ត្រូវបានជនល្មើស ៤នាក់ ចាប់ដាក់ឡានសាមយ៉ុង

    BY Khmernote Media May 13, 2022
    បើប្រទះឃើញក្មេងប្រុសទាំងពីរនេះ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់! “បាត់កូនប្រុស” ចេញពីរៀន ត្រូវបានជនល្មើស ៤នាក់ ចាប់ដាក់ឡានសាមយ៉ុង

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ Hotline 117 នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ករណី ”បាត់កូនប្រុស“ ចំនួន ០២នាក់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង ១៣៖៣០ នាទី ដែលកូនទី១ ឈ្មោះ ហ៊ុន គិនហេង ភេទប្រុស អាយុ ១៣ឆ្នាំ (ត្រូវជាបង) និងទី២ ឈ្មោះ ហ៊ុន សុវិសាល អាយុ ៩ឆ្នាំ ត្រូវបាននគរបាលចុះអន្ដរាគមន៍ស្រាវជ្រាវស្វែងរក ក្រោយឪពុកក្មេងទាំងពីររាយការណ៍មកកាន់សមត្ថកិច្ច ១១៧ ។

    យោងតាមកំណត់ហេតុ Hotline 117 បានបញ្ជាក់ថា ករណី “បាត់កូនប្រុស ០២នាក់” ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១៣៖៣០នាទី ឈ្មោះ ភាច ហ៊ុន ត្រូវជាឪពុកបាត់កូនពីរនាក់ ឈ្មោះ ហ៊ុន គិនហេង ភេទប្រុស អាយុ ១៣ឆ្នាំ (ត្រូវជាបង) និងទី២ ឈ្មោះ ហ៊ុន សុវិសាល អាយុ ៩ឆ្នាំ ទាំងពីរនាក់បងប្អូនជិះឌុបគ្នាចេញពីរៀនអនុវិទ្យាល័យ និងបឋមសិក្សាឃ្លោកអណ្ដូង លុះមកដល់ក្រោយរោងម៉ាស៊ីនជប៉ុន ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ត្រូវជនល្មើសប្រុស ០៤នាក់ ចាប់ដាក់ឡានសាមយ៉ុងពណ៌ខ្មៅ គ្មានស្លាកលេខ។

    នៅវេលាម៉ោង ០៤៖៤៥ នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមទឹកល្អក់ ឃុំកណ្ដែក ស្រុកប្រសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យ និងស្រាវជ្រាវដោះស្រាយតាមនីតិវិធី ៕

    ប្រភព៖ Hotline 117

    Share This Post: