ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៤ ខែឧសភា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា អាចមានភ្លៀងផ្គរ និងរលកសមុទ្រខ្ពស់

    BY Khmernote Media May 17, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៤ ខែឧសភា កម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា អាចមានភ្លៀងផ្គរ និងរលកសមុទ្រខ្ពស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងរយៈពេល១សប្ដាហ៍ទៅមុខកម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតមធ្យម និងខ្យល់មូសុងនីរតីក្នុងកម្រិតពីបង្គួរទៅខ្លាំង។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១.តំបន់ទំនាបកណ្តាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C
    -អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃ២២-២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ។

    ២.តំបន់ខ្ពង់រាប៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    -អាចមានភ្លៀងនៅ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្តរន្ទះ និងខ្យល់កន្ត្រាក់ ។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    -នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ផងដែរ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: