ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ណែនាំអោយក្រសួងសុខាភិបាល ពន្លឿនការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ ហើយបញ្ជាក់ថាបើឯកជន យឺតពេក ទុកអោយរដ្ឋអ្នកធ្វើវិញ

    BY Khmernote Media May 17, 2022
    សម្តេចតេជោ ណែនាំអោយក្រសួងសុខាភិបាល ពន្លឿនការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ ហើយបញ្ជាក់ថាបើឯកជន យឺតពេក ទុកអោយរដ្ឋអ្នកធ្វើវិញ

    នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

    ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ក្រសួងសុខាភិបាលអោយពន្លឿនការសាងសង់រោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ ខណៈដែលភាគីខាងចិនកំពុងរង់ចាំចម្លើយពីកម្ពុជា ហើយសម្តេចក៏បានបញ្ជាក់ផងដែរថា បើឯកជនយឺតពេក រឺមានបញ្ហាអ្វី សូមដល់អជ្ញាប័ណ្ណអនុញ្ញាត ហើយទុកអោយរដ្ឋជាអ្នកធ្វើវិញ ដោយសម្តេចនឹងបញ្ចេញថវិកាពីក្រសួងសេដ្ឋកិច្ច៕

    Share This Post: