ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្នើសុំឲ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ
BY Khmernote Media
May 17, 2022
នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ បានបញ្ជាក់ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សម្តេចជឿថាដោយសារឆុងឆ្នាំ ព្រោះក្នុងត្រកូលរបស់សម្តេចមិនមានអ្នកណាម្នាក់មានជំងឺបេះដូងនោះទេ។ ដោយសារតែរឿងនេះហើយទើបសម្តេចបានពិភាក្សាជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីធ្វើការស្នើសុំឲ្យតុលាការកែសម្រួលថ្ងៃខែឆ្នាំកំណើតផ្លូវការ មកប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២៕