តារាសម្ដែងស្រី ដួង ម៉ានិច ស្កាត់ទៅជួប សុវត្ថិឌី ធារិកា ទាំងយប់រួមទាំងយកថវិកាផ្ទាល់ខ្លួន និងថវិកាលក់ផលិតផលក្នុងការឡាយចូលរួមពិធីបុណ្យ
- BY
- Liny Chan
- May 18, 2022
ក្រោយទទួលបានដំណឹងថា តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ រហូតបាត់បង់ទាំងឪពុកនិងម្ដាយត្រឹមពេលមួយប៉ព្រិចភ្នែក តារាសម្ដែងដ៏ល្បីឈ្មោះ កញ្ញា ដួង ម៉ានិច មានអារម្មណ៍សោកស្ដាយក៏ដូចជាបារម្មណ៍ជាពន់ពេក។

កញ្ញា ដួង ម៉ានិច បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកថា៖ “អូនអើយ អូនបងអាណិតអូនខ្លាំងណាស់😭😭😭 រឹងមាំឡើងអូន សូមអោយដួងវិញ្ញាណក្ខន្ធប៉ាម៉ាក់ បានទៅកាន់សុគិតិភព 🙏🏻🙏🏻🙏🏻 អរគុណអតិថិជនទាំងអស់គ្នា ដែលបានទិញផលិតផលប្រេន OMD Cosmetics នៅក្នុងការ live យប់មិញ នាងខ្ញុំបានដកលុយ 500$ ចូលរួមពិធីបុណ្យសពប៉ានឹងម៉ាក់អូន Sovathdy Thearyka – សុវត្ថិឌី ធារីកា នៅក្នុងនោះក៏មាន ចំណែកបងប្អូនទាំងអស់គ្នាដែរ នាងខ្ញុំពិតជាអរគុណ សម្រាប់ការជឿទុកចិត្ត និង អរគុណទឹកចឹត្តរបស់អតិថិជនទាំងអស់គ្នា ម្តងហើយ ម្ដងទៀត🙏🙏🙏”។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕



អត្ថបទ៖ លីនី
- Share This Post:






