ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ បានឆាបឆេះឃ្លាំងអេតចាយមួយកន្លែង ស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា នាព្រឹកវេលាម៉ោង ១១៖០០នាទី ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ផ្ទះលេខ១៦បេ ដែលស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ស្នាក់នៅចំនួន ៣បន្ទប់ ទំហំ ៣ម៉ែត្រ x ៦ម៉ែត្រ, ឆេះក្រដាសឡាំង និងសម្ភារៈប្រើប្រាស់មួយចំនួន និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ដែលមានទំហំ (១៣ម៉ែត្រ x ២៥ម៉ែត្រ)។
នៅវេលាម៉ោង ១១៖៥៥នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប៕












ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ