មកទស្សនាភូមិគ្រឹះថ្មីរបស់អ្នកឧកញ៉ា សុខ គង់ នៅលើកំពូលភ្នំបូកគោ ដែលល្អប្រណិត ហើយធំដូចសណ្ឋាគារលំដាប់ផ្កាយ
ដូចប្រិយមិត្តបានដឹងមកហើយថា អ្នកឧកញ៉ា សុខ គង់ គឺជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពល ក្នុងចំណោមឧកញ៉ាៗជាច្រើនរូបទៀត ដែលកាន់កាប់ជំនួញធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ គឹម ឡេង ទើបតែធ្វើពិធីឡើងភូមិគ្រឹះថ្មី នៅលើកំពូលភ្នំបូកគោ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ ក្នុងនោះក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន២៦៨អង្គផងដែរ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ សុខាអចលនទ្រព្យ។

នៅក្នុងពិធីឡើងភូមិគ្រឹះថ្មីនោះផងដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ដែលសុទ្ធតែអ្នកជំនួញមានមុខមាត់លំដាប់កំពូលៗ។ អ្វីដែលទាក់ទាញមហាជនយ៉ាងខ្លាំងនោះ គឺភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ ដែលមានទំហំធំស្ទើរតែដូចសណ្ឋាគារលំដាប់ផ្កាយប្រាំ ជាមួយនឹងការរៀបចំរចនាក្បូរក្បាច់យ៉ាងស្រស់ស្អាត ព្រមទាំងគ្រឿងសង្ហារឹមប្រណិតៗមានតម្លៃទៀតផង។ ចង់ដឹងថា ភូមិគ្រឹះរបស់អ្នកឧកញ៉ា សុខ គង់ ស្រស់ស្អាតយ៉ាងណា ទស្សនរូបភាពខាងក្រោមនេះ៖



រូបភាព៖ សុខាអចលនទ្រព្យ