ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ដកហូតទំនិញចម្រុះខូចគុណភាពប្រមាណជាង ១៦០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ

    BY Khmernote Media May 21, 2022
    មន្ត្រីជំនាញ ដកហូតទំនិញចម្រុះខូចគុណភាពប្រមាណជាង ១៦០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព ដែលដាក់តាំងលក់នៅតាមទីផ្សារ នឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ក៏ដូចជាអំពើមិនសុចរិតក្នុងពាណិជ្ជកម្មផងដែរ។

    ហេតុដូចនេះ ក្រោយការត្រួតពិនិត្យនៅតាមបណ្តាទីផ្សារយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងខេត្តរតនគិរី បានបន្តរកឃើញ និងដកហូតបាននូវទំនិញចម្រុះពុំមានអនុលោមភាព ខុសនឹងបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ សរុបចំនួន ១៦១.៤៩គីឡក្រាម ដោយបានធ្វើការណែនាំអាជីវករអំពីរបៀបដាក់តាំងលក់ទំនិញឱ្យសមស្របតាមបទប្បញ្ញត្តិ និងពិន័យទៅតាមនីតិវិធីផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: