ព័ត៌មានជាតិ
ក្រុមកាយសម្ព័ន្ធ Aerobic កម្ពុជា ទទួលបានមេដាយប្រាក់ លើវិញ្ញាសា៣នាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម
BY Khmernote Media
May 21, 2022
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកីឡាករ ហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ លើវិញ្ញាសា Aerobic Gymnastics-Trio នៅ Quang Ngua Sports Palace នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ដោយក្រុមកម្ពុជា សម្រេចបានពិន្ទុ ១៩.៣០០ ខណៈក្រុមម្ចាស់ផ្ទះវៀតណាម ជាម្ចាស់មេដាយមាសសម្រេចបាន ២០.៤៧៥ និងក្រុមថៃ បានមេដាយសំរឹទ្ធជាមួយនឹងពិន្ទុ ១៧.៥៨៨។







ប្រភព៖ ក្រសួងព័ត៌មាន