ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យមានគ្នា២នាក់ លួចយកសម្ភារសំណង់ទុកក្នុងដីឡូតិ៍ ត្រូវបានកម្លាំងនគរបាលចាក់អង្រែលើស្រាវជ្រាវ តាមដេញឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់

    BY Khmernote Media May 24, 2022
    ជនសង្ស័យមានគ្នា២នាក់ លួចយកសម្ភារសំណង់ទុកក្នុងដីឡូតិ៍ ត្រូវបានកម្លាំងនគរបាលចាក់អង្រែលើស្រាវជ្រាវ តាមដេញឃាត់ខ្លួនបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់

    កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០នាទី ជនរងគ្រោះឈ្មោះ Wang Yao ភេទប្រុស អាយុ ៣២ឆ្នាំ បានមកត្រួតពិនិត្យមើលសម្ភារសំណង់ទុកក្នុងដីឡូតិ៍លេខ៥០០ ផ្លូវជាតិលេខ២ ក្រុម៤ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែឃើញបាត់សម្ភារៈមួយចំនួនដូចជា៖

    ម៉ូទ័រម៉ាស៊ីនកាត់ចំនួន ០១, ម៉ាស៊ីនបញ្ជូលខ្យល់ចំនួន ០១, ម៉ាស៊ីនលាយស្គរចំនួន ០១, ម៉ូទ័រចំនួន ០១គ្រឿង, ឧបករណ៍សម្រាប់បញ្ចេញកុងសុលចំនួន ០១ឈុត, គ្រឿងបន្លាស់ម៉ាស៊ីនបូមធូលីចំនួន ០២, កុងតាក់អគ្គិសនីចំនួន ០៦, ឧបករណ៍ការពារលេចធ្លាយប្រអប់អគ្គិសនីចំនួន ១០គ្រឿង និងថាមពលសរុបនៃកុងសុលចំនួន ០១ រួចក៏បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើជួយស្រាវជ្រាវរក ភ្លាមនោះកម្លាំងយើងបានចុះទៅកន្លែងកើតហេតុធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ណម សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ វិន ហៅ ខ្មៅ ភេទប្រុស អាយុ ២៥ឆ្នាំ កំពុងនៅក្នុងដីឡូតិ៍ខាងលើ ខណៈនោះកម្លាំងសមត្ថកិច្ចយើងដេញឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ឈ្មោះ ណម សុភាព យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ។

    ជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកឈ្មោះ វិន ហៅ ខ្មៅ ពិតជាបានធ្វើសកម្មភាពលួចសម្ភារៈសំណង់របស់ជនរងគ្រោះឈ្មោះ Wang Yao នៅចំណុចដីឡូតិ៍លេខ៥០០ ផ្លូវជាតិលេខ២ ក្រុម៤ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២៣៖២០នាទី ពិតប្រាកដមែន ចំណែកបក្ខពួកឈ្មោះ វិន ហៅ ខ្មៅ បានរត់គេចខ្លួនបាត់។

    -ជនសង្ស័យឈ្មោះ លាប សុភាព ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
    -ជនរងគ្រោះឈ្មោះ WANG YAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅបុរីក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន មុខរបរ ពាណិជ្ជករ។

    សម្ភារជនរងគ្រោះឈ្មោះ WANG YAO ដែលបាត់បង់៖ ម៉ូទ័រម៉ាស៊ីនកាត់ចំនួន ០១, ម៉ាស៊ីនបញ្ជូលខ្យល់ចំនួន ០១, ម៉ាស៊ីនលាយស្គរចំនួន ០១, ម៉ូទ័រចំនួន ០១គ្រឿង, ឧបករណ៍សម្រាប់បញ្ចេញកុងសុលចំនួន ០១ឈុត, គ្រឿងបន្លាស់ម៉ាស៊ីនបូមធូលីចំនួន ០២, កុងតាក់អគ្គិសនីចំនួន ០៦, ឧបករណ៍ការពារលេចធ្លាយប្រអប់អគ្គិសនីចំនួន ១០គ្រឿង និងថាមពលសរុបនៃកុងសុលចំនួន ០១។
    បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ លាប សុភាព ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

    ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ

    Share This Post: