ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ កំពុងស្រាវជ្រាវអ្នកបើកបររថយន្តម៉ាក់ pruis ជិះបុកអ៊ុំប្រុសម្នាក់អាយុប្រហែលជាង ៦០ឆ្នាំ កំពុងដើរហាត់ប្រាណ (មានវីដេអូ)

    BY Khmernote Media May 24, 2022
    ស្នងការរាជធានីភ្នំពេញ កំពុងស្រាវជ្រាវអ្នកបើកបររថយន្តម៉ាក់ pruis ជិះបុកអ៊ុំប្រុសម្នាក់អាយុប្រហែលជាង ៦០ឆ្នាំ កំពុងដើរហាត់ប្រាណ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤៖៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចលើផ្លូវ៤០២ កែង១៨៣ហ្សឹត ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលបង្កឡើងដោយរថយន្តម៉ាក ព្រូស ពណ៌កណ្តុរប្រមេះ មិនស្គាល់ផ្លាកលេខ បើកបរតាមបណ្ដោយផ្លូវ៤០២ ជិះអែបខាងធ្វេងទៅបុកអ្នកថ្មើរជើងដើរហាត់ប្រាណម្នាក់ ភេទប្រុស អាយុប្រហែល៦០ឆ្នាំជាង ហើយរថយន្តនោះបានបើកគេចខ្លួនបាត់។

    ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវអ្នកបើកបរដែលបុកជនរងគ្រោះកំពុងដើរហាត់ប្រាណបង្កឲ្យគ្រោះថ្នាក់ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: