PR

ASUS បង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំ ប្រមូលផ្ដុំដោយតារាល្បីៗជាច្រើនអ្នក និងហ្វេនៗស្នេហាខាងវិស័យកីឡាអេឡិចត្រូនិច បច្ចេកវិទ្យាថ្មីៗ និង Creator

BY
Liny Chan
May 26, 2022

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ — ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំសំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់ នោះគឺ ROG Fan Gathering 2022។

ក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ ៥០០នាក់ សំរាប់១ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនរាប់ចាប់តាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ដែលមានតម្លៃរហូតដល់ទៅជិត៥០០០ដុល្លារ ក្នុងនោះរួមមាន៖ ស៊េរី TUF 2022 សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ ស៊េរី ROG Strix G និង ROG Strix Scar Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ស៊េរី Zephyrus G15 និង M16 សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត ស៊េរី Zephyrus Flow Z13 សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ ១៣អ៉ីញ ហើយអាចដកអេក្រង់បាន និងស៊េរីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ ២និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650 ផងដែរ។

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែកនិងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោកឆេងសុភក្ត្រ (Mr. Reanthort) លោកJohn Sey Mr. Ream Angkor ក៏ដូចជា Influencer Tik Tok ផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺមានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើនដែលធ្វើអោយទិដ្ធភាពកាន់តែសប្បាយរីករាយ។

ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះ គឺការប្រកួតហ្គេម Valorant យ៉ាងស្វិតស្វាញរវាងក្រុម Team Max និង ReigN Priority នៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង។

ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើនព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័៏រ និងគ្រឿងលំអកុំព្យូទ័រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ៕

Share This Post: