PR

“អោយកូនសូមទោស ! កូនប្រឹងអស់លទ្ធភាពហើយ” ពាក្យមួយម៉ាត់ពីបេក្ខជន GATSBY IDOL ធ្វើអោយគណៈកម្មការស្រក់ទឹកភ្នែក

BY
Liny Chan
May 26, 2022

នៅក្នុងសប្តាហ៍នេះបេក្ខជន GAYSBY IDOL ទាំង ៧រូប ត្រូវជួបជាមួយនិងវិញ្ញាសារមួយគឺ វិញ្ញាសារ ច្រៀងបទញាក់ ដែលតម្រូវអោយបេក្ខជនទាំងអស់គ្នា ច្រៀងផងរាំផង អ្វីដែលកាន់តែពិសេសនោះ បេក្ខជនទាំងអស់គ្នា បានសាងភាពភ្ញាក់ផ្អើលខុសប្លែកពីសព្វមួយដងជាមួយនិង Style តុបតែងខ្លួនសង្ហាប្លែក ហើយត្រូវសម្តែងរួមគ្នាជាមួយនិង Team របស់លោក នីកូ គឺ ក្រុម Ffer ដែលធ្វើអោយបេក្ខជន GATSBY IDOL ទាំង ៧រូប កាន់តែមានភាពលេចធ្លោ។

ដោយសារការយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងហ្វឹកហាត់ របស់បេក្ខជនទាំងអស់គ្នា សប្តាហ៍នេះធ្វើអោយ
គណៈកម្មការ និង គណៈកម្មការកិត្តិយសទាំងអស់គ្នាមានភាពភ្ញាក់ផ្អើលនិងសរសើរពី ភាពក្លាហាន
Style រៀបចំខ្លួន និងភាពជឿជាក់ក្នុងការសម្តែង សុីចង្វាក់គ្នាជាមួយក្រុមរាំ ដូចតារាអាជីបមួយដួងដូច្នេះដែរ។

គួររំលឹកផងដែរថាកាលពីសប្តាហ៍មុន បាក់យ៉ុង បានសាងភាពភ្ញាក់ផ្អើលដោយធ្វើការលះបង់ផ្កាយ ចំនួន ២ ក្នុងការ Save ណាថេត កុំអោយចាកចេញពីកម្មវិធី ដោយឡែក សប្តាហ៍នេះ មានបេក្ខជនមួយរូបធ្វើអោយ គណៈកម្មការរំជួលចិត្តជាមួយពាក្យសំដីរបស់គាត់មួយម៉ាត់ដែលគាត់បាននិយាយថា អោយកូនសុំទោស ! កូនប្រឹងអស់លទ្ធភាពហើយ …។

សប្តាហ៍នេះ ទាំងរូបភាព ទាំងវិញ្ញាសារពិតជាមានភាពទាក់ទាញ ចង់ជ្រាបច្បាស់ថា តើវិញ្ញាសារក្នុងសប្តាហ៍នេះ
ពិបាកប៉ុណ្ណា ល្អមើលប៉ុណ្ណា បេក្ខជនទាំងអស់គ្នាធ្វើបានល្អដល់កំរិតណាទើបបានជាទទួលពាក្យសរសើរមិនដាច់
ពីមាត់ពីគណៈកម្មការ ហើយបេក្ខជនដែលពោលពាក្យខាងលើគឺជានរណា ? សូមកុំភ្លេចរងចាំតាមដានទស្សនាទាំង
អស់គ្នានារាត្រី ថ្ងៃសៅរ៍ ទី ២៨ នេះវេលាម៉ោង ៧និង៣០នាទីនៅលើ Facebook Page GATSBY Cambodia
និង 3Fun Cambodia

Share This Post: