Asphalt 9: Legends! គ្រាន់តែឃើញវីដេអូ Trailer ក៏ញាក់សាច់ដែរ… (មានវីដេអូ)
- March 1, 2018
ធ្មេចបើកៗ 5ឆ្នាំកន្លងទៅហើយដែលហ្គេម Asphalt ត្រូវបានដាក់ឲ្យលេង។ ជាការពិតណាស់ Asphalt 8 ត្រូវបានប្រកាសចេញជាផ្លូវការក្នុងឆ្នាំ2013 ហើយរហូតមកដល់ពេលនេះ ជំនាន់ថ្មីនៃហ្គេមនេះគឺខិតជិតមកដល់ហើយ នោះគឺ Asphalt 9: Legends។
ទាក់ទងទៅនឹង Asphalt 9: Legends ក្រុមហ៊ុនទើបតែបានបង្ហោះវីដេអូ Trailer កាលពីម្សិលមិញនេះ។ ក្នុងវីដេអូ យើងនៅតែទទួលបានក្រាហ្វីកដ៏ល្អឥតខ្ចោះ ជាមួយនឹងបទពិសោធន៍ហ្គេមប្រណាំឡានលើស្មាតហ្វូន ដ៏ល្អគ្មានពីរ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹងជំនាន់ថ្មីនៃហ្គេមនេះ អ្នកលេងក៏នឹងទទួលបានការអភិវឌ្ឍថ្មី និងការផ្លាស់ប្ដូរមួយចំនួនផងដែរ។ ហើយការផ្លាស់ប្ដូរដ៏គួរឲ្យកត់សម្គាល់គឺទាក់ទងទៅនឹងការបញ្ជារតែម្ដង។ ក្រៅពីនេះ យើងក៏នឹងទទួលបានរថយន្ដស៊េរីថ្មីទំនើបជាង 50 បន្ថែមទៀតដូចជា Ferrari, Lamborghini និង Porsche ជាដើម។
ប្រភព៖ beebom
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










