ស្រាយចម្ងល់ពីភាពអាថ៌កំបាំងនៃការមើលឃើញវិញ្ញាណខ្មោចរបស់បុរសម្នាក់ តាមរយៈខ្សែភាពយន្តភាគថៃថ្មីភីអិនអិន រឿង ភ្នែកទីបី
- BY
- Liny Chan
- May 27, 2022
ខ្សែភាពយន្តភាគថៃថ្មីសន្លាងមួយរឿងទៀត ដែលកំពុងតែមានវត្តមានផ្សាយនៅលើកញ្ចក់ទូរទ្សសន៍ភីអិនអិន នាចុងខែឧសភានេះ បានទទួលការគាំទ្រយ៉ាខ្លាំងពីអ្នកទស្សនា ជាមួយនឹងសាច់រឿងថ្មី ប្លែកភ្នែក។

ភ្នែកទីបី ដែលជារឿងភាគថៃ ទើបតែនឹងចាក់ផ្សាយជូនទស្សនាទើបតែបានប៉ុន្មានភាគដំបូង ក៏ប៉ុន្តែឃើញថា មានសន្ទុះនៃការគាំទ្រ និងតាមដានកាន់តែច្រើនពីទស្សនិកជន។ សាច់រឿងថ្មី ដែលកំពុងតែធ្វើឲ្យទស្សនិកជន អ្នកទស្សនាកាន់តែមានចម្ងល់ពីភាពអាថ៍កំបាំងរបស់មនុស្សដែលអាចមើលឃើញនូវអរូប ដូចជាវិញ្ញាណខ្មោចផ្សេងៗជាដើម។ នៅក្នុងសាច់រឿងនេះដែរ ក៏មានការបង្ហាញពីការស្លាប់ និងកើតរបស់មនុស្ស និងការចងគំនុំគ្នាក្នុងជំនឿអរូបីយមួយ ដែលមួយជ្រុងនៃការមើលឃើញរបស់មនុស្សប្រភេទនេះ អាចនឹងមនុស្សធម្មតាពិបាកស្មានដឹងបាន។ តួយ៉ាងដូចជា បុរសម្នាក់តួអង្គ នៅក្នុងរឿងនេះ ឈ្មោះ ត្រី ដែលគាត់អាចមើលឃើញពីវិញ្ញាណខ្មោច ឬជួបប្រាស្រ័យជាមួយពួកមនុស្សអរូបទាំងអស់នោះបាន។ វាប្រៀបដូចជា មានអំណាចឥទ្ធពលអ្វីម្យ៉ាង មកសណ្តំនៅក្នុងដួងព្រលឹងរបស់គាត់ ហើយអាចឲ្យគាត់មើលឃើញនូវអ្វីដែលមនុស្សធម្មតាមិនអាចមើលឃើញបាន ក្រៅពីភ្នែកទាំងគូរ។

ត្រី អាចមើលឃើញវិញ្ញាណខ្មោចគ្រប់ប្រភេទ ហើយ ពួកគេតែងតែព្យាយាមឲ្យត្រីជួយរកដំណោះស្រាយ និងភាពអយុត្តិធម៌ដែលកើតមកលើពួកគេកាលពីនៅមានជីវិត។ មួយជ្រុងនៃសាច់រឿងនេះដែរ ក៏មានការបង្កប់នូវការបកស្រាយមួយចំនួន ដែលបណ្តាលឲ្យ ត្រី អាចមើលឃើញអរូបតាំងពីកំណើត ដែលទាំងអស់នោះ នឹងមានការបកស្រាយ តាមរយៈឈុតឆាកដ៏ព្រឺព្រួច និងគួរឲ្យចង់តាមដានទស្សនា។

ដើម្បីចង់ដឹងថា តើសាច់រឿងនៃការមើលឃើញវិញ្ញាណខ្មោចមួយនេះ នឹងបកស្រាយចម្ងល់ទស្សនិកជនយ៉ាងណាខ្លះនោះ? សូមរង់ចំាទស្សនាការផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាចតទៅ៕







សូមទស្សនាវីដេអូខាងក្រោម៖
- Share This Post:






