សិល្បៈ

លោក យឹម តាស្រង់ ថាខ្លួនមិនដាច់ចិត្តពី Galaxy ឡើយ និងអរគុណទឹកចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជំរុញលើកទឹកចិត្តលោក

BY
Khmernote Media
May 27, 2022

ដំណឹងដ៏ភ្ញាក់ផ្អើលមួយដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារកាលពីរសៀលថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២២ ស្តីពីការចាកចេញរបស់លោក យឹម តាស្រង់ ពីផលិតកម្ម Galaxy បានធ្វើមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរ ក៏ឃើញមានវត្តមានថ្មី អ្នកគ្រប់គ្រង និងទីប្រឹក្សាចំនួន៣រូប មកជំនួសដំណែងលោក យឹម តាស្រង់ ផងដែរ។ ហើយថ្មីៗនេះលោក យឹម តាស្រង់ បានបង្ហោះសារនៅលើ Facebook លោកថា៖

“ខ្ញុំបាទ យឹម តាស្រង់ សូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែជាមេដឹកនាំល្អគឺថែមទាំងជាបងប្អូនល្អនៅក្នុងការធ្វើការងារ រយៈពេលរួមរស់ជាមួយ Galaxy គឺខ្ញុំមានភាពកក់ក្តៅណាស់ ទាំងឱកាស ធនធាន កិត្តិយស និងបទពិសោធន៍ថ្មីៗយ៉ាងច្រើន ខ្ញុំហាក់មិនដាច់អាល័យពី Galaxy ប៉ុន្តែប្អូនឃើញបងមានអាជីវកម្មផ្ទាល់ខ្លួន បើកក្រុមហ៊ុនផ្ទាល់ខ្លួនប្អូនមានតែជំរុញលើកទឹកចិត្ត លើកយោបល់ឱ្យដើរទៅមុខដោយស្នាមញញឹម និងអាចសហការគ្រប់ការងារសិល្បៈគ្រប់ពេលវេលា បងពិតជារំភើបនូវទឹកចិត្តដ៏ល្អនេះណាស់
ហើយខណៈនេះខ្ញុំបាទក៏សូមអបអរសាទរអ្នកគ្រប់គ្រង និងទីប្រឹក្សាថ្មីគឺ លោក ខាំ ភូរិ | លោក សុខ ជំនោរ | អ្នកស្រី យឹម សុជាតា ដែលមកចូលជំនួសរួមដំណើរការងារ Galaxy ឱ្យរឹតតែប្រសើរតទៅមុខទៀត”

Share This Post: