គ្រូពេទ្យរូបសង្ហា មកប្រឡងចម្រៀង Cambodian Idol ទាក់ទាញចិត្តទាំងគណៈកម្មការ និងអ្នកទស្សនា (មានវីដេអូ)
- May 30, 2022
កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី4 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញនូវបេក្ខជនជាច្រើនរូបមកប្រឡង មិនចាញ់សប្ដាហ៍មុនៗឡើយ ពួកគេមកបង្ហាញសមត្ថភាពច្រៀង ទេពកោសល្យ នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៤នេះ។

បើក្រឡេកមកមើលគ្រូពេទ្យរូបស្រស់សង្ហាមិនចាញ់តារានេះវិញ ចំណែកសំឡេងមិនធម្មតាទេ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ អាយុ ២៩ឆ្នាំ ដែលជាគ្រូពេទ្យឯកជនមួយកន្លែង ធ្លាប់បានចូលរួមប្រកួតប្រឡងប្រជែង នៅប្រទេសវៀតណាម “The Voice”។ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានមកបង្ហាញខ្លួននៅមុខគណៈកម្មការ ធ្វើឲ្យគណៈកម្មការទប់អារម្មណ៍មិនចង់ជាប់ ដោយសារបេក្ខជន មានភាពលេចធ្លោជាងបេក្ខជនមុនៗ ដែលមកប្រឡង ភាពសង្ហារ ការតុបតែងខ្លួន បូករួមជាគ្រូពេទ្យថែមទៀត។ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បកស្រាយបទ “HALO” បានយ៉ាងពីរោះ ពោលពេញទៅដោយទឹកដម ផ្អែមមុត គណៈកម្មការ បានសរសើរបេក្ខជន ស៊ឹម ច័ន្ទពន្លឺ គឺធ្វើបានយ៉ាងល្អ គ្មានចំនុចខ្វះខាត ជាពិសេសកន្លែងដែលពិបាកច្រៀង ស៊ឹម ច័ន្ទពន្លឺ បានធ្វើយ៉ាងល្អទៀតផង។ គួរបញ្ជាក់ថា បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវបានគណៈកម្មការសម្រេចព្រមៗគ្នាតែម្ដង អាចវគ្គបន្តទៀតបាន ៕ ចង់ដឹងថាគ្រូពេទ្យរូបសង្ហារូបនេះ ច្រៀងពីរោះរន្តំយ៉ាងណា ទៅទស្សនាវិដេអូខាងក្រោមទាំងអស់៖
- Share This Post:






