លោក អ៊ាម វន្នី ទទួលបានដំណឹងពីរដ្ឋបាលខេត្តព្រះវិហារ ដែលបញ្ជាក់ពីមូលហេតុធ្វើឲ្យរថយន្តក្រុមគ្រួសារ សុវត្ថិឌី ធារិកា ធ្លាក់ចូលប្រឡាយ
- May 30, 2022
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ថ្មីៗនេះផងដែរ លោក អ៊ាម វន្នី ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប បានធ្វើការបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យរថយន្តរបស់ក្រុមគ្រួសារ សុវត្ថិឌី ធារិកា ក្រឡាប់ធ្លាក់ចូលប្រឡាយ។ លោក អ៊ាម វន្នី បានឲ្យដឹងថា៖
«តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានអោយដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។ ពិតជាគួរអោយសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ»៕




- Share This Post:






