សិល្បៈ

សំឡេងមិនធម្មតាទេ! បេក្ខជន កែវ សំអាត ច្រៀងបទ “សុំស្រវឹង” ធ្វើបានយ៉ាងល្អស្រវឹងដូចមែនទែន

BY
Khmernote Media
May 30, 2022

កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី4 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញនូវបេក្ខជនជាច្រើនរូបមកប្រឡង មិនចាញ់សប្ដាហ៍មុនៗឡើយ ពួកគេមកបង្ហាញសមត្ថភាពច្រៀង ទេពកោសល្យ នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៤នេះ។

បើងាកមកមើលបេក្ខជនវ័យ ៣១ឆ្នាំនេះវិញ សមត្ថភាពមិនធម្មតាទេ បេក្ខជន កែវ សំអាត មកពីរាជធានីភ្នំពេញ បកស្រាយបទ “សុំស្រវឹង” ធ្វើបានយ៉ាងល្អ មិនងាយមានបេក្ខជនផ្សេងៗ ធ្វើបាននោះទេ នូវសិល្បៈច្រៀងសំឡេងបែបស្រវឹងនេះ ប៉ុន្តែបេក្ខជន កែវ សំអាតវិញ គឺធ្វើបានយ៉ាងល្អ ច្រៀងបទប្រភេទនេះ ដូចជាស្រវឹងមែនទែន ដាក់អារម្មណ៍ទៅក្នុងបទចម្រៀង មានទឹកដម ដែលធ្វើឲ្យគណៈកម្មការសរសើរ និងពេញចិត្តជាខ្លាំងនូវការបញ្ចេញសមត្ថភាពរបស់បេក្ខជន កែវ សំអាត លើកយកបទប្រភេទនេះមកច្រៀង ដោយមើលឃើញពីភាពលេចធ្លោចេញមករបស់បេក្ខជន កែវ សំអាត គណៈកម្មការបានសម្រេច ឲ្យបេក្ខជន កែវ សំអាត អាចទៅវគ្គបន្តទៀតផងដែរ៕ ចង់ដឹងថាបេក្ខជន កែវ សំអាត ច្រៀងបទ “សុំស្រវឹង” ស្រវឹងដល់កម្រិតណា ទៅទស្សនាវីដេអូទាំងអស់គ្នា៖

Share This Post: