មកដឹងពីតម្លៃសាកភ្លើងរថយន្តអគ្គិសនី ពេលដឹងតម្លៃហើយ លែងចង់ជិះរថយន្តប្រើសាំងតែម្តង (មានវីដេអូ)
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាច្រើនសំនួរ ដែលបានចូលរួមពីសាធារណជន។ នៅក្នុងសំនួរ បានលើកឡើងពីម្ចាស់គណនីហ្វេសប៊ុក Chamroeun Chork បានសួរថា៖ “តើពេលសាកភ្លើងគិតលុយ រឺអត់?”
ក្រសួងសាធារណការ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើយើងប្រើស្ថានីយបញ្ជូលថាមពល គឺត្រូវបង់កំរៃហើយ ព្រោះថាស្ថានីយគឺត្រូវការបង់ថ្លៃភ្លើងទៅអគ្គិសនីកម្ពុជាដែរ តើតម្លៃនោះប៉ុន្មាន? បើតាមការគ្រោងទុក ប្រហែលជា ១៣០០រៀល នៅក្នុងមួយគីឡូវ៉ាត់ នៅតាមស្ថានីយ ក្រសួងសាធារណការ បានស្រាយលម្អិតបន្ថែមថា ក្នុង ១០០គីឡូ ដាក់សម្រាប់ជិះ ១០០គីឡូ តើត្រូវចំណាយថវិកាប៉ុន្មាន? ដើម្បីធ្វើដំណើរ ក្នុង ១០០គីឡូម៉ែត្រ យើងអាចឆ្លើយថា ប្រហែលត្រូវចំណាយ ៤ដុល្លារ គឺអាចធ្វើដំណើរបាន ១០០គីឡូម៉ែត្រ បើយើងប្រៀបធៀបនៅក្នុងតម្លៃនេះ ទៅនឹងឡានដែលប្រើដោយប្រេងឥន្ធនៈ គឺមានតម្លៃថោកជាង បើឡានធម្មតាអាចចំណាយថវិកាប្រហែល ១០ដុល្លារ។ ដូច្នេះមានន័យ ការបញ្ចូលថាមពលអគ្គិសនីយានយន្តត្រូវចំណាយ ៤ដុល្លារ អាចធ្វើដំណើរបាន១០០គីឡូម៉ែត្រ ប្រៀបធៀបទៅនឹងរថយន្តប្រើប្រេងឥន្ធនៈ ដែលកំពុងឡើងថ្លៃនេះ មិនមែននៅតែកម្ពុជារបស់យើងទេ គឺឡើងថ្លៃទូទាំងពិភពលោក ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន អ៊ីចឹងតម្លៃសព្វថ្ងៃនេះ ក្នុង១០០គីឡូម៉ែត្រ ឡានប្រើប្រេងឥន្ធនៈគឺចំណាយប្រហែលជា ១០ដុល្លារ ៕




ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT