សិល្បៈ

ភ្ញាក់ផ្អើល ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រកួត Cambodian Idol ធ្លាប់ចូលប្រឡងកម្មវិធី The Voice Vietnam ថែមទៀត

BY
Khmernote Media
May 31, 2022

គ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ បានធ្វើឲ្យមហាជនមានការភ្ញាក់ជាខ្លាំង ក្រោយបានចូលរួមប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ រដូវកាលទី 4 បានមកបញ្ចេញសមត្ថភាពដ៏លេចធ្លោ ច្រៀងយ៉ាងពីរោះរន្តំ ជាពិសេសរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យគណៈកម្មការសឹងទប់អារម្មណ៍មិនជាប់។

ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រឡងចម្រៀង Cambodian Idol រូបលោកក៏ធ្លាប់ចូលរួមប្រឡងនៅក្នុងកម្មវិធី The Voice Vietnam ២០១៨ វគ្គThe Blind Audition សប្តាហ៍ទី៣ បកស្រាយបទចំណងជើងថា”Huong à”។ ស៊ឹម ច័ន្ទពន្លឺ បានបង្ហើរសំនៀងយ៉ាងពីរោះ និងធ្វើឲ្យCoach ២រូបចុចប៊ូតុងយករូបលោក។ ស៊ឹម ច័ន្ទពន្លឺ បានបង្ហើបសំនៀងដ៏ក្រអួនក្រអៅរបស់លោក ឆក់យកចិត្តCoach ឲ្យចុចប៊ូតុងភ្លាម ដោយគ្រាន់តែលោកបង្ហើបសំនៀង មិនទាន់ទាំងបានមួយឃ្លាផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីការសម្តែងចប់ ជាពេលដែលនិយាយសំណេះសំណាលជាមួយនឹង Coach ក្នុងនោះលោក ស៊ីម ចាន់ពន្លឺ ក៏បានធ្វើឲ្យគ្រប់គ្នា និង Coach ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានប្រាប់ថា លោកគឺជាជនជាតិកម្ពុជា៕ តោះទៅទស្សនាវិដេអូខាងក្រោមទាំងអស់គ្នា៖

Share This Post: