ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុងសប្ដាហ៍ទី៤ខែឧសភា កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងជាង២៧ម៉ឺននាក់

    BY Khmernote Media May 31, 2022
    ចុងសប្ដាហ៍ទី៤ខែឧសភា កម្ពុជាទទួលបានភ្ញៀវផ្ទៃក្នុងជាង២៧ម៉ឺននាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តព្រះសីហនុ ៥៦,២៥១នាក់
    * ខេត្តបាត់ដំបង ៣៩,៩២៩នាក់
    * រាជធានីភ្នំពេញ ៣៦,២៨២នាក់
    * ខេត្តកំពត ៣១,១២១នាក់
    * ខេត្តសៀមរាប ១៩,៧៨២នាក់
    * ខេត្តកែប ១២,៨៣៦នាក់
    * ខេត្តកំពង់ស្ពឺ ១១,៥៤៥នាក់
    * ខេត្តពោធិ៍សាត់ ១០,៨៤៥នាក់។

    តួលេខខាងលើ មានការថមថយប្រមាណ៩.៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍។

    តាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។

    ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។
    ដោយឡែក កម្មករ-កម្មការនីក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: