ក្រសួងសុខាភិបាល ណែនាំវិធានការ៦ចំណុច ការពារជាមុននូវការចម្លងជំងឺអុតស្វា Monkeypox
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា(Monkeypox) ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្ដាប្រទេសចំនួន ២៣ នៅលើកសាកលលោកដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺអុតស្វា មានចំនួនសរុបករណីឈឺ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។
ដូច្នេះសូមបងប្រជាពលរដ្ឋដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សាយតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើនរំលឹកជូនដល់ប្រជាជនទូទៅ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ មានដូចខាងក្រោម៖



