ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះមកដឹងពីទីតាំងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)នៅក្នុងរាជធានីភ្នំពេញ

    BY Khmernote Media May 31, 2022
    តោះមកដឹងពីទីតាំងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)នៅក្នុងរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរស័ព្ទ (HOTLINE) 1275ថា៖ តើទីតាំងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)នៅភ្នំពេញមានប៉ុន្មានទីតាំង?

    ក្រសួងសាធារណការ បានឲ្យដឹងថា ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅភ្នំពេញមានចំនួន ០៧ទីតាំង៖

    • ឬស្សីកែវ ផ្លូវលេខ៥៩៨(ឯកឧត្តម ជា សុផារ៉ា)
    • ជ្រោយចង្វារ ផ្លូវជាតិលេខ៦(ចន្លោះស្ពានទី៣ និងស្ពានទី៤)
    • ចំការដូង ផ្លូវលេខ២១៧(ជិតសាលាខណ្ឌដង្កោ)
    • បឹងស្នោរ ផ្លូវជាតិលេខ១(ជាប់ចំណតយានយន្តលោកជំទាវ ស៊យ សុផាន)
    • កំបូល ផ្លូវជាតិលេខ៤(ទល់មុខជិតតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ)
    • បឹងបៃតង ផ្លូវលេខ១៩២៨(ក្បែរផ្សារបឹងបៃតង)
    • អូដឹម ផ្លូវជាតិលេខ៤(អូដឹម)
    ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: