ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ឆេះផ្ទះអស់ទាំងស្រុង នៅផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ

    BY Khmernote Media June 1, 2022
    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ឆេះផ្ទះអស់ទាំងស្រុង នៅផ្លូវបេតុង ភូមិឫស្សីស្រស់ សង្កាត់និរោធ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៦៖៣០នាទី ល្ងាចថ្ងៃអង្គារ៍ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅតាមផ្លូវបេតុង ភូមិឫស្សីស្រស់ ក្រុម០៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទីតាំង ឈ្មោះ គៀន ចាន់ធ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរអនាម័យ។

    + មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ ។
    + ប្រភេទសំណង់៖ ឈើលើថ្មក្រោមទំហំ ១០ម៉ែត្រ x ២០ម៉ែត្រ ។
    + ខូចខាតសម្ភារ៖ ឆេះផ្ទះអស់ទាំងស្រុងស្មើរនឹង ០៩ បន្ទប់ នឹងពុំបានឆេះដល់ផ្ទះអ្នកជិតខាងឡើយ ។
    – ស្លាប់មនុស្ស : គ្មាន ។
    – របួសមនុស្ស: ០១ នាក់ ។
    ១.ឈ្មោះ គៀន ចាន់ធ ភេទស្រី អាយុ ៤៤ឆ្នាំ រងរបួសដៃស្តាំ។

    + កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ៖ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ០៥រថយន្ត ស្មើរនឹង ២០ម៉ែត្រគូប។
    – រថយន្តជំនួយអន្តរាគមន៍៖
    – រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។
    – រថយន្តសាលាខណ្ឌច្បារអំពៅ ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៦ម៉ែត្រគូប ។
    – រថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២រថយន្ត ស្មើរនឹង ១០ម៉ែត្រគូប ។
    – រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ពុំបានប្រើប្រាស់ទឹក ។
    – ពន្លត់ចប់៖ នៅវេលាម៉ោង ០៧៖២៥ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: