ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលខែថ្មី មកដឹងតម្លៃប្រេងសាំងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមិថុនា

    BY Khmernote Media June 1, 2022
    ចូលខែថ្មី មកដឹងតម្លៃប្រេងសាំងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែមិថុនា

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៦៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៦០០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៤០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១៥០រៀលក្នុងមួយលីត្រ ៕

    Share This Post: