ព័ត៌មានជាតិ

អភិបាលបណ្ដោះអាសន្នចេញលិខិត ហាមឃាត់ការប្រើប្រាស់ឈ្មោះពាណិជ្ជនាម និងពាណិជ្ជសញ្ញា “OPENNET” ដោយគ្មានការអនុញ្ញាត

BY
Khmernote Media
June 1, 2022

រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អភិបាលបណ្ដោះអាសន្ន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីការហាមឃាត់ការប្រើប្រាស់ឈ្មោះពាណិជ្ជនាម (Trade Name) និងពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ដោយមិនមានការអនុញ្ញាតពីអភិបាលបណ្ដោះអាសន្ន។

ដើម្បីធានាមិនឲ្យមានការយល់ខុស ភាន់ច្រឡំ បន្លំ បោកបញ្ឆោត កើតមានដល់ប្រជាពលរដ្ឋ ដែលធ្លាប់ជាអតិថិជនរបស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ដែលបានផ្ទេរទៅក្រុមហ៊ុន Ezecom co.,Ltd. ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅអភិបាលបណ្ដោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា រាល់ការប្រើប្រាស់ពាណិជ្ជនាម និងពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ត្រូវបានហាមឃាត់ទាំងស្រុង។

រាល់ការបន្តប្រើប្រាស់ ពាណិជ្ជនាម (Trade Name) និងពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ដោយមិនមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពី អភិបាលបណ្ដោះអាសន្ន ត្រូវចាត់ទុកថាជាអំពើខុសច្បាប់ ហើយជនដែលបន្តការប្រើប្រាស់ពាណិជ្ជនាម និងពាណិជ្ជសញ្ញា របស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ដោយមធ្យោយបាយណាក៏ដោយនឹងត្រូវប្រឈមវិធានការតាមផ្លូវច្បាប់ជាធរមាន ៕

Share This Post: