ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តរួច គឺអវិជ្ជមានជំងឺអុតស្វាទាំងអស់

    BY Khmernote Media June 2, 2022
    នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តរួច គឺអវិជ្ជមានជំងឺអុតស្វាទាំងអស់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា «យើងរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថាគ្មានជំងឺនេះក្នុងប្រទេសយើងទេ រហូតពេលនេះ។

    ករណីសង្ស័យជំងឺ៖ មានកន្ទួលឬពងបែក លើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយឬច្រើនដូចជា៖ គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើនកូនកណ្តុរ ឈឺក្បាល ឈឺខ្នង សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥» ៕

    ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    Share This Post: