ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅមុខផ្ទះ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលព្រែកប្រាក្រឃាត់ខ្លួនបានសម្រេច

    BY Khmernote Media June 2, 2022
    ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅមុខផ្ទះ ត្រូវបានកម្លាំងនគរបាលរដ្ឋបាលព្រែកប្រាក្រឃាត់ខ្លួនបានសម្រេច

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៦៖៣០នាទី នៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។

    ចំណែកជនរងគ្រោះឈ្មោះ យូ ទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៨Z ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖

    ១- ឈ្មោះ អួន រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។
    ២- ឈ្មោះជួន យ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជាតិជនខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ វត្ថុតាងដកហូត៖ ដែកកែច្នៃចុងស្រួច ចំនួន០២, កូនសោខ្សៀលេខ៨ ចំនួន០១, កូនសោរលេខ៨ ចំនួន០១, កូនកាំបិត០១ និងកូនសោរម៉ូតូ ចំនួន០២។

    បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: