PR

អែមហួស! ព្រឹត្តិការណ៍ជិះម៉ូតូដើម្បីសប្បុរសធម៌ The Distinguished Gentleman’s Ride ដំណើរការយ៉ាងរលូន និងបង្កើតអនុស្សាវរីយ៍ដ៏រីករាយ

BY
Liny Chan
June 3, 2022

កន្លងទៅថ្មីៗនេះ ELF ដែលជាម៉ាកយីហោប្រេងរំអិលអន្តរជាតិមួយក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន TotalEnergies បានឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ជិះម៉ូតូដើម្បីសប្បុរសធម៌សកល The Distinguished Gentleman’s Ride នៅក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងដើម្បីរៃអង្គាសប្រាក់ដល់អង្គការ “Movember” ជួយដល់សុខភាពផ្លូវចិត្តរបស់បុរស និងជំងឺមហារីកក្រពេញប្រូស្តាត។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានសុភាពបុរសសង្ហាៗ សុភាពនារីស្អាតៗចូលរួមដល់ទៅ ២០០ ជាងម៉ូតូឯណោះ! ព្រឹត្តិការណ៍ The Distinguished Gentleman’s Ride ឆ្នាំ ២០២២ នេះ ពិតជាអស្ចារ្យមែនទែន ពោលគឺបានចាប់ផ្ដើមនាព្រឹកថ្ងៃអាទិត្យ ទី ២២ ឧសភា នៅសណ្ឋាគារ Palace Gate ក្បួនជិះដង្ហែបានបន្តដំណើរយឺតៗជុំវិញទីតាំងសំខាន់ៗ ក្នុងទីក្រុងភ្នំពេញ ហើយយើងបានបញ្ចប់ការជិះនៅ Duplex Belgian Tavern ប្រហែលម៉ោង ១រសៀល ដើម្បីចាប់ផ្ដើមកម្មវិធីជប់លៀង After-party BBQ & Auction។

នៅក្នុងពិធីជប់លៀង ក្រៅពីការទទួលអាហារ BBQ ដោយឥតគិតថ្លៃនិងគ្មានដែនកំណត់ជាមួយតន្ត្រីបន្តផ្ទាល់ អ្នកចូលរួម ក៏ទទួលបានភាពសប្បាយរីករាយជាច្រើនទៀតដូចជា ការរាំលេងកម្សាន្ត ជាពិសេសនោះគឺការ ដេញថ្លៃ ម៉ូតូ មួយ គ្រឿងដែលតម្លៃ ដល់ទៅ ២៩០០ ដុល្លារ និងការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ជាច្រើន លើសពីនេះមានការលេងហ្គេមឈ្នះរង្វាន់ពីប្រេងម៉ាស៊ីនELF រួមជាមួយការថតរូបជាមួយម៉ូតូ classic និង vintage ទាំងអស់ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏រីករាយ!

អូហូ! មិនទាន់អស់ទេ អ្នកបើកបរដែលចូលរួមព្រឹត្តិការណ៍ជិះម៉ូតូដើម្បីសប្បុរសធម៌សកលនេះជាមួយ Elf ក៏មានការឈ្នះរង្វាន់ទៅទស្សនាការប្រណាំង MotoGP ឬ Superbike ប្រសិនបើពួកគេជាប់ជាអ្នកដែលរៃអង្គាសបានប្រាក់ខ្ពស់ជាងគេបំផុត។ អ្នកឈ្នះ នឹងត្រូវបានចាត់ទុកក្នុងនាមជាភ្ញៀវរបស់ ELF Lubricants ដោយជើងហោះហើរទាំងអស់ ការស្នាក់នៅ និងការចូលទៅកាន់ព្រឹត្តិការណ៍ដែលពាក់ព័ន្ធគឺ ELF ជាអ្នករ៉ាប់រង ដោយរង្វាន់នេះមានតម្លៃដល់ទៅ ១០,០០០ ដុល្លារ។

ប្រេងម៉ាស៊ីន ELF ជាប្រេងម៉ាស៊ីនលំដាប់ពិភពលោក ជួយដល់សង្គមថែមទាំងមានកម្មវិធីសប្បាយៗទៀត។ បើមានឆ្នាំក្រោយ កុំភ្លេចចូលរួមទាំងអស់គ្នា កុំឲ្យខកដូចឆ្នាំនេះ។

អំពី The Distinguished gentleman’s Ride
កម្មវិធី The Distinguished gentleman’s Ride គឺជាព្រឹត្តិការណ៍សប្បុរសធម៌សកលដែលបានបង្កើតឡើងក្នុងឆ្នាំ 2012 ដែលរៃអង្គាសប្រាក់ និងការយល់ដឹងសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត និងសុខភាពផ្លូវចិត្តរបស់បុរសសម្រាប់អង្គការ Movember (អង្គការសប្បុរសធម៌ដែលបានចុះឈ្មោះក្នុងប្រទេសអូស្ត្រាលី ABN 48894537905) សប្បុរសធម៌។ The Distinguished Gentleman’s Ride ត្រូវបានរៀបចំឡើងក្រោមក្រុមហ៊ុន Café Racer Aficionado Pty Ltd (ABN 71 165 454 740)។ ព្រឹត្តិការណ៍នេះលើកទឹកចិត្តដល់ម្ចាស់ម៉ូតូស្ទីលបុរាណ ឱ្យជិះរួមគ្នាដោយស្លៀកពាក់ឱ្យសមតាមលក្ខណៈបុរាណ។ បន្ទាប់ពីការរៃអង្គាសប្រាក់រយៈពេល 8 សប្តាហ៍ អ្នកចូលរួមបានជិះរួមគ្នាដើម្បីអបអរសាទរមូលនិធិដែលបានរៃអង្គាស និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពបុរសនៅក្នុងសហគមន៍។

អំពីក្រុមហ៊ុនតូតាល់អេនើជី ម៉ាកធីង(ខេមបូឌា)ខូអិលធីឌី
ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា)ខូអិលធីឌី បានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ1993។ ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង(ខេមបូឌា) ផ្តល់ជូននូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទ តាមរយៈស្ថានីយប្រេងឥន្ធនៈជាង120 ដែលមានហាងBonjourជាង70ហាង ការលក់ផ្ទាល់ដល់អតិថិជនB2B និងវិស័យអាកាសចរណ៍។ លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ ប្តូរប្រេង លាងសំអាតយានយន្ត និងផលិតផលថែរក្សារថយន្ត។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចចូលទៅហ្វេសប៊ុកផ្លូវការខាងក្រោម៖
www.facebook.com/TotalCambodge

ពត៌មានបន្ថែមចូលលីងខាងក្រោម ដើម្បីក្លាយជាសមាជិកគ្រុប Motorbike and Car Care by TotalEnergies ទទួលពត៌មានថ្មីៗទាក់ទងនឹងកម្មវិធីសប្បាយៗ!
(3) Motorbike & Car Care by TotalEnergies | Facebook

Share This Post: