ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ទីបំផុតបេក្ខជន ទុំ សុវត្ថិ បានជួបផ្ទាល់ជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ហើយ និងទទួលបានថវិកាលើកទឹកចិត្តចំនួន ១,០០០ដុល្លារ

    BY Khmernote Media June 3, 2022
    ទីបំផុតបេក្ខជន ទុំ សុវត្ថិ បានជួបផ្ទាល់ជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ហើយ និងទទួលបានថវិកាលើកទឹកចិត្តចំនួន ១,០០០ដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានឈ្មោះបោះសំឡេង ឧកញ៉ា ខេមរៈ សិរីមន្ត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយមុននេះបន្តិច ឧកញ៉ា ខេមរៈ សិរីមន្ត បានជូនថវិការបន្តិចបន្តួចជូនដល់ ទុំ សុវត្ថិ ដែលជាបេក្ខជន ចូលរួមប្រកួតប្រឡងប្រជែងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដោយមិនបានទទួលលទ្ធផលល្អ ក្នុងគណនីហ្វេសប៊ុករបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ “ទឹកចិត្តបន្តិចបន្តួចពីបងជូនពរប្អូនជោគជ័យណា”

    គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី០២ ខែមិថុនាម្សិលមិញនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសស្វែងរកបេក្ខជន ទុំ សុវត្ថិ ដែលបានរៀបរាប់ថា៖ “កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង “

    ប្រភព៖ Khemarak Sereymun

    Share This Post: