សំឡេងមិនធម្មតាទេ! បេក្ខជនរូបនេះច្រៀងរហូតដល់គណៈកម្មការ សុខ សីឡាលីន ស្រក់ទឹកភ្នែក
- June 6, 2022
កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។

បេក្ខជនមកប្រឡងក្នុងសប្តាហ៍នេះវិញ ពួកគេសុទ្ធសឹងតែមានសមត្ថភាពរៀងៗខ្លួន បើកក្រឡេកមកមើលបេក្ខជនរូបស្រស់សង្ហា ណាន វីសារ អាយុ ២១ឆ្នាំ មកពីខេត្តបាត់ដំបង ដែលជាលក់ឡាន និងជាអ្នកចម្រៀងនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បេក្ខជន ណាន វីសារ មានប្រវត្តតស៊ូ ធ្លាប់ជាកម្មករនៅប្រទេសថៃ ទើបពេលនេះជម្រុញឲ្យមានឆន្ទៈខ្ពស់ ចង់ក្លាយជាតារាចម្រៀងល្បីនៅក្នុងប្រទេស ដើម្បីបំពេញបំណងនូវក្ដីស្រមៃរបស់ខ្លួនឯង។ បេក្ខជន ណាន វីសារ បកស្រាយបទ “តើបងមានថ្ងៃនោះទេ” ច្រៀងយ៉ាងពីរោះរន្តំ លួងលោមចិត្តគណៈកម្មការ សុខ សីឡាលីន ស្ដាប់រហូតដល់ស្រក់ទឹកភ្នែក គណៈកម្មការបានបន្ថែមថា បេក្ខជន ណាន វីសារ គឺសំឡេងមានថាមពល ពូកែប្រើប្រាស់សំឡេងបានយ៉ាងល្អ ពិសេសពេលច្រៀងគឺមិនភ្លាត់ មិនភ្លាវ ទៅដោយរលូន ស្ដាប់ទៅពីរោះខ្លាំង គ្មានចំណុចខ្វះខាត គណៈកម្មការ ក៏បានសម្រេចចិត្តឲ្យបេក្ខជន ណាន វីសារ អាចទៅវគ្គបន្តផងដែរ៕ តោះទៅទស្សនាវិដេអូដូចខាងក្រោម៖
- Share This Post:






