សិល្បៈ

មុខកាច តែស្លូត! បេក្ខជន វី ឆៃយ៉ា ច្រៀងបទ “ស្រលាញ់គ្នារហូតក្លាយជាយាយតា” ទទួលបាន Yes ៤ពីគណៈកម្មការ

BY
srey nuch
June 6, 2022

កាលយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្តាហ៍ទី5 នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV បានបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់បេក្ខជនជាច្រើនរូប មិនចាញ់សប្ដាហ៍មុនៗឡើយ ដើម្បីមកបញ្ចេញសមត្ថភាពនៅចំពោះមុខគណៈកម្មការ ក្លាយខ្លួនទៅជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤នេះ។

បើងាកមកមើលបេក្ខជន វី ឆៃយ៉ា អាយុ ៣២ឆ្នាំ ទឹកមុខបែបកាច តែស្លូត ធ្វើការនៅភោជនីយដ្ឋាន អស់កង្វល់ III ចេះកំប្លុកកំប្លែងធ្លាប់មានបទពិសោធន៍ការងារច្រើនមុខ ធ្លាប់ជាសន្តិសុខ សំណង់ រោងចក្រ ប៉ះកង់ រត់កងបី អ្នកដឹកជញ្ជូន ជាងកាត់សក់ និងជាអ្នកលេងភ្លេង តែពេលនេះសុំថែមជាតារាចម្រៀងមួយទៀត។ បេក្ខជន វី ឆៃយ៉ា បកស្រាយបទ “ស្រលាញ់គ្នារហូតក្លាយជាយាយតា” បកស្រាយបានយ៉ាងពីរោះ សំឡេងមានទឹកដម ធ្ងន់ល្អ ចេះថ្មម ស្ដាប់ទៅរៀងគំហកខ្លះ តែក៏ឃើញមានភាពខ្វះខាតបន្ដិចបន្ដួច ជ្រើសរើសបទមិនទាន់អាចត្រូវជាមួយនឹងសំឡេង ទោះបីជាយ៉ាងក៏ធ្វើបានល្អ គណៈកម្មការបានសម្រេចចិត្តឲ្យបេក្ខជន វី ឆៃយ៉ា អាចទៅវគ្គបន្តទៀតបានផងដែរ ៕ ចង់ដឹងថាបេក្ខជន វី ឆៃយ៉ា បកស្រាយបានពីរោះកម្រិតណា ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Share This Post: