ព័ត៌មានជាតិ
សម្តេចតេជោ សម្រេចតែងតាំង លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោក ហុក ម៉ារីឌី ដែលត្រូវផ្ទេរឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ
BY Khmernote Media
June 7, 2022
រាជធានីភ្នំពេះញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោក ហុក ម៉ារីឌី ដែលត្រូវផ្ទេរឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក ហុក ម៉ារ៉ាឌី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលក្រុងច្បារមន ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ និងតែងតាំងលោក ទឹម ផានូ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ១ ឲ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕

