PR

ក្រុមហ៊ុន Meta ប្រមូលផ្តុំ សិល្បករក្នុងស្រុកដាក់ដំណើរការយុទ្ធនាការលើកកម្ពស់ឯកជនភាព និងសុវត្ថិភាពអនឡាញ

BY
Liny Chan
June 7, 2022

ភ្នំពេញ ថ្ងៃទី៧ ខែមិថុនា៖ ក្រុមហ៊ុន Meta ដែលកន្លងមកមានឈ្មោះថា Facebook កំពុងដាក់ដំណើរការព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃ ដែលមិនធ្លាប់មានរបស់ខ្លួន នៅរាជធានីភ្នំពេញដោយនាំមករួមគ្នានូវសិល្បករវិចិត្រករគំនូរ និងអ្នកបង្កើតមាតិកា លើបណ្តាញសង្គមផ្សេងទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីឯកជនភាពតាមរយៈគេហទំព័រ “ប្រូហ្វាលរបស់អ្នកផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/

ព្រឹត្តិការណ៍ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ទី១០ ខែមិថុនា និងបញ្ចប់ នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា នៅ Factory Phnom Penh ដែលមានអាសយដ្ឋាន នៅអគារលេខ ១១៥៩ ផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងមានការចូលរួមពីវិចិត្រករ ដែលមានទេព្យកោសល្យក្នុងស្រុក ២រូបគឺ FONKI និង កេត មុន្នីរ័ក្ស ដែលនឹងដាក់បង្ហាញស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ពួកគាត់ដូចដែលមានបង្ហាញ ក្នុង គេហទំព័រ “ប្រូហ្វាល របស់អ្នក ផ្ទះរបស់អ្នក” https://yourhome.fb.com/cambodia/

ព្រឹត្តិការណ៍នេះ ក៏នឹងមានការចូលរួមផងដែរ ពីអ្នកបង្កើតមាតិកាលើបណ្តាញសង្គមមួយចំនួន ដែលមានអ្នកតាមដាន (Follower) ច្រើនក្នុងប្រទេសកម្ពុជា ដែលនឹងជួយផ្សព្វផ្សាយសារឯកជនភាពអនឡាញនេះ។

គេហទំព័រនេះ អនុញ្ញាតឱ្យអ្នកទស្សនាជ្រើសរើសចំណង់ចំណូលចិត្តឯកជនភាពរបស់ពួកគេ តាមរយៈការរចនាអន្តរទំនាក់ទំនង (interactive design)។ ជម្រើសឯកជនភាព មានភាពខុសគ្នារាប់ចាប់ពី “ឯកជនខ្លាំង” រហូតដល់ “បើកចំហរ ខ្លាំង” (សៀវភៅ បើកចំហរ)។ អ្នកចូលមើលគេហទំព័រ ក៏អាចស្វែងយល់អំពីប្រភេទផ្សាយពាណិជ្ជកម្ម និងការកំណត់ (Settings) ផងដែរ ដើម្បីជួយ ពួកគេ ធ្វើឱ្យប្រូហ្វាលរបស់ខ្លួនមានលក្ខណៈឯកជន តាមដែលពួកគេចង់បាន។ នៅពេលដែលអ្នកចូលមើលគេហទំព័រ បានធ្វើការ ជ្រើស រើសជម្រើសរបស់ខ្លួន ហើយបញ្ជីត្រួតពិនិត្យសុវត្ថិភាពមួយ ត្រូវបានបង្ហាញឱ្យពួកគេឃើញ ដើម្បីរំឭកពួកគេពីអ្វីដែលពួកគេត្រូវការ ដើម្បី រក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត។

អ្នកនាង Arianne T. Jimenez ប្រធានផ្នែកគ្រប់គ្រងឯកជនភាព និងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖ « ការធានាឯកជនភាពរបស់មនុស្ស គឺសំខាន់ណាស់ សម្រាប់អាជីវកម្ម និងផលិតផល របស់ យើង។ ការការពារឯកជនភាពរបស់មនុស្ស គឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន Meta ក្នុងពេលអនាគត។ យើងកំពុងដាក់ ដំណើរការយុទ្ធនាការ “ប្រូហ្វាលរបស់អ្នកផ្ទះរបស់អ្នក” នេះជាមួយ ព្រឹត្តិការណ៍ផ្ទាល់នៅភ្នំពេញ ដើម្បីជួយប្រជាពលរដ្ឋកម្ពុជាឱ្យស្វែងយល់ អំពីឧបករណ៍ឯកជនភាពផ្សេងៗដែលមាននៅលើភ្លែតហ្វមរបស់ក្រុមហ៊ុន Meta ដូចជា Facebook ជាដើម។ តាមរយៈយុទ្ធនាការនេះ យើងសង្ឃឹមថា ពលរដ្ឋកម្ពុជារាប់លាននាក់ដែលប្រើ Facebook នឹងយល់កាន់តែច្បាស់អំពីមុខងារឯកជនភាពទាំងនេះដែលពួកគេអាចរកបាន ដែលអាចជួយរក្សាព័ត៌មានរបស់ពួកគេឱ្យមានសុវត្ថិភាព»។

វិចិត្រករក្នុងស្រុកនឹងបង្ហាញការបកស្រាយរបស់ពួកគេដែលតំណាងឱ្យកម្រិតផ្សេងៗគ្នានៃឯកជនភាពនៃប្រូហ្វាល Facebook ដែល កម្រិតឯកជនភាពនេះមានចាប់ពី “ឯកជនខ្លាំង ” រហូតដល់ “សាធារណៈខ្លាំង”។ អ្នកទស្សនាក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួម ក្នុង សកម្មភាពជាច្រើនដូចជា ការថតរូបកម្សាន្ត (Photobooth) ដ៏រីករាយ លេងហ្គេមទំនាក់ទំនង និងឆ្លើយសំណួរ និងការទទួលបាន អំណោយពីក្រុមហ៊ុន Meta ជាដើម។

លោក ហេង ភក្តី ប្រធានគ្រប់គ្រងផ្នែកគោលនយោបាយសាធារណៈ Facebook ប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នក តំណាងនៅកម្ពុជារបស់ក្រុមហ៊ុន Meta ខ្ញុំមានមោទនភាពណាស់ ដែលបាននាំយកយុទ្ធនាការដ៏មានអត្ថន័យនេះមកកម្ពុជា និងធ្វើការ ជាមួយវិចិត្រករក្នុងស្រុក ដើម្បីផ្សព្វផ្សាយសារអំពីឯកជនភាព។ ដោយក្រុមហ៊ុន Meta នៅទីនេះ ក្នុងប្រទេសកម្ពុជាទទួលបានការ និយម ប្រើប្រាស់ច្រើន យើងចង់ផ្តល់សិទ្ធិអំណាចដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសកម្រិតឯកជនភាព និង សុវត្ថិភាពផ្ទាល់របស់ ពួកគេ»។

ព្រឹត្តិការណ៍ “ប្រូហ្វាល របស់អ្នក ផ្ទះរបស់អ្នក” នឹងបើកចំហរស្វាគមន៍សាធារណជនចាប់ពីម៉ោង ១រសៀល ថ្ងៃសុក្រ ទី១០ ខែមិថុនាតទៅ។ នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា និងថ្ងៃ អាទិត្យ ទី១២ ខែមិថុនា ការតាំងពិព័រណ៍នឹងចាប់ផ្តើមបើកដំណើរការចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច។ វិចិត្រករ នឹងមានវត្តមានចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ និង ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាចនោះថ្ងៃនោះ។

កុំស្ទាក់ស្ទើរ ក្នុងការចូលរួមព្រឹត្តិការណ៍ជាសាធារណៈលើកដំបូងមិនធ្លាប់មានរបស់ក្រុមហ៊ុន Meta នៅកម្ពុជា ដើម្បីស្វែងយល់បន្ថែម អំពី ឯកជនភាពអនឡាញ របៀបភ្ជាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកជួបជាមួយវិចិត្រករ និង អ្នកបង្កើតមាតិកាលើ បណ្តាញសង្គមផ្សេងទៀត រីករាយជាមួយសកម្មភាពសប្បាយៗ និងឈ្នះរង្វាន់ផ្សេងៗ។

ការតាំងពិព័រណ៍ និងសកម្មភាពទាំងអស់នេះចូលរួមដោយមិនគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែមអំពីព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ផ្សេងៗទៀត សូមចូលទៅកាន់គេហទំព័រសម្រាប់កម្ពុជារបស់ក្រុមហ៊ុន Meta តាមរយៈ https://www.facebook.com/MetaCambodia និងចូលទៅកាន់គេហទំព័រ https://yourhome.fb.com/cambodia/ ដើម្បីបង្កើតផ្ទះនិម្មិតផ្ទាល់របស់អ្នក។

អំពីវិចិត្រករ៖
វិចិត្រករគំនូរតាមដងផ្លូវដ៏ឆ្នើម FONKI បានទទួលជោគជ័យក្នុងអាជីពជាវិចិត្រករគំនូរនៅលើឆាកអន្តរជាតិ មុនពេលមកដល់ ប្រទេស កម្ពុជា។ FONKI កើតនៅប្រទេសបារាំងដែលមានឪពុកម្តាយ ជាជនជាតិខ្មែរ។ សិល្បៈរបស់លោកគឺជាគំនូរបែបប្រពៃណីខ្មែរ។
កេត មុន្នីរ័ក្ស បានទាក់ទាញឱ្យមានការតាមដាន (followering) នៅលើ Instagram ដោយសារស្នើដៃ ការងាររចនារបស់ គាត់ សម្រាប់ម៉ាកយីហោ និងស្ថាប័នល្បីៗមួយចំនួននៅក្នុងប្រទេស។ មុន្នីរ័ក្ស និង FONKI នឹងបង្ហាញចំណាប់អារម្មណ៍សិល្បៈរបស់ពួកគាត់ ដើម្បីពន្យល់បង្ហាញពី “ប្រូហ្វាលរបស់អ្នកផ្ទះរបស់អ្នក”៕

Share This Post: