ឱកាសពិសេស! ក្រសួងអប់រំ ផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសថៃ ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែមិថុនា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមកម្មវិធី ACMECS ទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំ២០២២។

ក្រសួងអប់រំ សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជាពិសេសមន្ត្រីរាជការដែលកំពុងបម្រើការងារតាមក្រសួង ស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ជ្រាបថា៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ នឹងផ្ដល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ដល់ប្រទេសជាសមាជិក ACMECS រួមមាន៖ ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើជំនាញទាក់ទងនឹង BCG Model (Bio-Circular-Green Economy Model)។
-ព័ត៌មានបន្ថែម៖ tipp@mfa.mail.go.th
-ដាក់ពាក្យ Online៖ https://shorturl.asia/IUyfl
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ៕


ប្រភព៖ MoEYS Cambodia