បច្ចេកវិទ្យា

Facebook នឹងលុបបំបាត់កាំជ្រួច Explore Feed ឆាប់ៗនេះ

BY
Khmernote Media
March 2, 2018

កាលពីពេលថ្មីៗនេះ លោក Adam Mosseri ថ្នាក់ដឹកនាំមុខងារ News Feed របស់ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា “ជានិច្ចកាល យើងតែងព្យាយាមបង្កើតនូវមុខងារថ្មី ការផ្លាស់ប្ដូររចនាបទ និងការអភិវឌ្ឍ ដើម្បីធ្វើឲ្យប្រាកដថា Facebook គឺល្អបំផុតសម្រាប់គ្រប់គ្នា។ ចំពោះការផ្លាស់ប្ដូរទាំងនោះគឺមានដូចជា Emoji បង្ហាញពីប្រតិកម្ម ការ Live វីដេអូ និង GIFs ជាដើម។ ជាការពិតណាស់ ការផ្លាស់ប្ដូរទាំងនេះ គឺដំណើរការបានល្អ ហើយបានពង្រីកខ្លួនដល់ជុំវិញពិភពលោកទៀតផង។ ប៉ុន្ដែ ស្របពេលជាមួយនឹងការផ្លាស់ប្ដូរនេះ ក៏មានមនុស្សជាច្រើនបានសម្ដែងការមិនពេញចិត្តដែរ។ ក្នុងថ្ងៃនេះ យើងសម្រេចបញ្ចប់មួយ ក្នុងចំណោមការសាកល្បងរបស់យើងទាំងអស់ នោះគឺ Explore Feed។”

ទាក់ទងទៅនឹង Explore Feed ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងការស្នើរសុំរបស់មនុស្សមួយចំនួនធំកាលពីប៉ុន្មានឆ្នាំមុន ដែលពួកគេចង់ឲ្យ Facebook បង្ហាញអ្វីៗគ្រប់យ៉ាងពីក្រុមគ្រួសារ និងមិត្តភក្ដិ ជាជាងអ្វីៗផ្សេងទៀត។ ដោយសារគំនិតនេះ បានធ្វើឲ្យ Facebook សម្រេចបំបែក Feed ចេញជាពីរ ដោយមួយគឺជាការបង្ហាញពីអ្នកប្រើប្រាស់ធម្មតា និងមួយទៀតគឺបង្ហាញពី Page និងពត៌មានសុទ្ធ។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្នើរសុំ យើងក៏សម្រេចបំបែក Feed របស់ Facebook ជាពីរកាលពីខែតុលា ឆ្នាំ2017 កន្លងទៅនេះ ហើយ Explore Feed ក៏ចាប់មានតាំងពីពេលនោះមក។ បន្ដមកដល់បច្ចុប្បន្ន យើងអាចសង្កេតឃើញពីលទ្ធផលនៃការធ្វើតេស្តសាកល្បងនេះហើយ គឺមនុស្សស្ទើរមួយរយភាគរយមិនចង់បាន Explore Feed នេះឡើយ។ នៅក្នុងការស្ទង់មតិ អ្នកប្រើប្រាស់មួយភាគធំបានប្រាប់ក្រុមហ៊ុន Facebook ថាពួកគេមិនសូវពេញចិត្តចំពោះការបង្ហោះដែលពួកគេឃើញឡើយ ហើយការចែក Feed ពីរដាច់ដោយឡែកពីគ្នានេះ មិនបានជួយឲ្យពួកគេភ្ជាប់ទំនាក់ទំនងកាន់តែច្រើនជាមួយមិត្តភក្តិ និងក្រុមគ្រួសារឡើយ។

ទោះជាយ៉ាងណា ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Facebook នៅតែគិតថាការផ្លាស់ប្តូរថ្មីរបស់យើងចំពោះ News Feed ដែលផ្តល់អាទិភាពដល់ទំនាក់ទំនងសង្គម គឺមានអត្ថន័យល្អប្រសើរជាង ហើយក៏ជាការឆ្លើយតបយ៉ាងល្អទៅនឹងមតិដែលយើងបានលឺពីអ្នកស្នើរសុំពីប៉ុន្មានឆ្នាំមុនដែលបាននិយាយថាពួកគេចង់ឃើញការបង្ហោះច្រើនពីមិត្តភក្តិ និងក្រុមគ្រួសារ។

ជាក់ស្ដែង បើទោះជាមានការបកស្រាយយ៉ាងណា Facebook ក៏នៅតែទទួលបានមតិរិះគន់ផងដែរ ដោយមតិទាំងនោះលើកឡើងថា ការផ្លាស់ប្ដូរនេះគឺធ្វើឲ្យអ្នកប្រើប្រាស់កាន់តែពិបាក ជាពិសេសសម្រាប់ប្រជាជននៅក្នុងប្រទេសដែលបានធ្វើតេស្ត។

ជាចុងក្រោយ ក្រុមហ៊ុន Facebook បានសម្រេចបញ្ចប់ការធ្វើតេស្តសាកល្បង Explore Feed នេះ ហើយលុបចោលតែម្ដង។ ដូចនេះ ក្រុមហ៊ុនសង្ឈឹមថាអ្នកប្រើប្រាស់បណ្ដាញសង្គមខ្លួនពេញចិត្ត ហើយរីករាយនឹងអ្វីដែល Facebook ផ្ដល់ជូន។


Fu

ប្រភព៖ newsroom

Share This Post: