ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល សម្រេចជ្រើសរើសពលទាហានថ្មីចំនួន៦០០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី

    BY Khmernote Media June 9, 2022
    រាជរដ្ឋាភិបាល សម្រេចជ្រើសរើសពលទាហានថ្មីចំនួន៦០០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩​ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីសម្រេចស្ដីពី ការជ្រើសរើសពលទាហាន ថ្មី ចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕​

    Share This Post: