រយៈពេល២ថ្ងៃ មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាព និងឡេលាបស្បែកជាង ៨០គីឡូក្រាម នៅតាមបណ្ដាទីផ្សារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ រាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការការងារតាមតួនាទីភារកិច្ចក្នុងនាមជាអ្នកការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញហូបចុក និងប្រើប្រាស់ តាមបណ្តាហាងលក់ទំនិញ ស្ថិតក្នុងក្រុងព្រះសីហនុ ស្រុកចុងកាល់និងក្រុងសំរោង និងភូមិសាស្ត្ររាជធានីភ្នំពេញ។

មន្ត្រីយើងបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយជាលទ្ធផលបានរកឃើញទំនិញឡេលាបស្បែក ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧៥.២គីឡូក្រាម ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៨គ.ក និងទំនិញទឹកបរិសុទ្ធចំនួន ២ប្រភេទពុំមានដាក់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវ ដូចនេះមន្ត្រីយើងបានមានចំណាត់ការចំពោះអាជីវករដែលដាក់លក់ទំនិញមិនមានអនុលោមភាពទៅតាមនីតិវិធី៕

















ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF