ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ករណីផ្លាកលេខយានយន្ដ ឆ្កូត ឬមានស្នាមប្រឡាក់ គឺសមត្ថកិច្ចមិនមានការផាកពិន័យឡើយ

    BY Khmernote Media June 10, 2022
    ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា ករណីផ្លាកលេខយានយន្ដ ឆ្កូត ឬមានស្នាមប្រឡាក់ គឺសមត្ថកិច្ចមិនមានការផាកពិន័យឡើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សព្វផ្សាយដោយគ្មានការពិត ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា បុគ្គលរូបនេះបានធ្វើការផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik Tok ថាសមត្ថកិច្ចនឹងធ្វើការផាកពិន័យចំពោះយានយន្តណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត ។ល។

    នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ក្នុងការបំពុលបរិយាកាសសង្គម ជាពិសេសក្នុងន័យបង្ខួចកិត្តិយស ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់។

    ជាក់ស្តែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមាត្រាទី៧ថ្មី ចំណុច “ច” គឺអនុវត្តក្នុងការផាកពិន័យលើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងៗបាំងផ្លាកលេខ។ សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: