ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

    BY Khmernote Media June 11, 2022
    ព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

    មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

    មាត្រា១៤០ ថ្មី៖
    -គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន១១ (ដប់មួយ)រូប។
    -គណៈអភិបាលខេត្តមានចំនួនពី៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប។
    -គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥ (ប្រាំ)រូប ទៅ៧ (ប្រាំពីរ)រូប។
    -ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

    Share This Post: