ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទនៅជុំវិញវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងកើតមានបទល្មើសឆបោក

    BY Khmernote Media June 11, 2022
    អជ្ញាធរខណ្ឌដូនពេញ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទនៅជុំវិញវត្តភ្នំ ដែលឈរពពាក់ពពួនគ្នា បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងកើតមានបទល្មើសឆបោក

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយទទួលបាន បទបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃសុក្រ ១១កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១៖០០នាទី លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ ដែលតែងតែបង្កអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង បង្កអោយកើតមានករណី លួច-ឆក់-ប្លន់ និង សកម្មភាពឆបោកជាច្រើនទៀត។

    ជាលទ្ធផល ប្រមូលបានស្ត្រីរកស៊ីផ្លូវភេទ និង ក្រុមម៉ូតូ ដែលឈរកាងស្ត្រីរកស៊ីផ្លូវភេទបានចំនួន១៥នាក់ ស្រី១០នាក់ ប្រុស៤នាក់ ភេទទីបី ០១នាក់ យកមកសាលាខណ្ឌដូនពេញ ដើម្បីរៀបចំឯកសារបញ្ជូនទៅ មន្ទីរសង្គមកិច្ច និង អតីតយុទ្ធជននិងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និង បង្ហាត់បង្រៀនចំណេះជំនាញដែលសាមីខ្លួនចង់ចេះ ដើម្បីយកទៅប្រកបអាជីវកម្ម ផ្សេងក្រៅពីរបរខាងលើនេះ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: